ព្រះត្រៃបិដក ភាគ ៨៧

 [២៣៣] វេទនាខន្ធ របស់​សត្វ​ណា កើត​ហើយ សញ្ញាខន្ធ របស់​សត្វ​នោះ រលត់​ហើយ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត សញ្ញាខន្ធ របស់​សត្វ​ណា រលត់​ហើយ វេទនាខន្ធ របស់​សត្វ​នោះ កើត​ហើយ​ដែរ​ឬ។ អើ។
 [២៣៤] រូបក្ខន្ធ កើត​ហើយ ក្នុង​ទីណា។បេ។
 [២៣៥] រូបក្ខន្ធ របស់​សត្វ​ណា កើត​ហើយ ក្នុង​ទីណា វេទនាខន្ធ របស់​សត្វ​នោះ រលត់​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ រូបក្ខន្ធ របស់​អសញ្ញ​សត្វ​ទាំងនោះ កើត​ហើយ​ក្នុង​ទីនោះ ឯវេទនាខន្ធ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ រូបក្ខន្ធ របស់​សត្វ​ទាំងនោះ ជា​បញ្ច​វោ​កា​រៈ កើត​ហើយ​ផង វេទនាខន្ធ រលត់​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត វេទនាខន្ធ របស់​សត្វ​ណា រលត់​ហើយ​ក្នុង​ទីណា រូបក្ខន្ធ​របស់​សត្វ​នោះ កើត​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ វេទនាខន្ធ របស់​អរូបព្រហ្ម​ទាំងនោះ រលត់​ហើយ​ក្នុង​ទីនោះ ឯរូបក្ខន្ធ របស់​សត្វ​ទាំងនោះ មិនកើត​ហើយ ក្នុង​ទីនោះ​ទេ វេទនាខន្ធ​របស់​សត្វ​ទាំងនោះ ជា​បញ្ច​វោ​កា​រៈ រលត់​ហើយ​ផង រូបក្ខន្ធ កើត​ហើយ​ផង ក្នុង​ទីនោះ។
 [២៣៦] វេទនាខន្ធ របស់​សត្វ​ណា កើត​ហើយ ក្នុង​ទីណា សញ្ញាខន្ធ របស់​សត្វ​នោះ រលត់​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 637825336188257099
ទៅកាន់ទំព័រ៖