ព្រះត្រៃបិដក ភាគ ៨៧

មួយ​យ៉ាង​ទៀត សញ្ញាខន្ធ របស់​សត្វ​ណា រលត់​ហើយ ក្នុង​ទីណា វេទនាខន្ធ របស់​សត្វ​នោះ កើត​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
 [២៣៧] រូបក្ខន្ធ របស់​សត្វ​ណា មិនកើត​ហើយ វេទនាខន្ធ របស់​សត្វ​នោះ មិន​រលត់​ហើយ​ដែរ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត វេទនាខន្ធ របស់​សត្វ​ណា មិន​រលត់​ហើយ រូបក្ខន្ធ របស់​សត្វ​នោះ មិនកើត​ហើយ​ដែរ​ឬ។ មិន​មាន​ទេ។
 [២៣៨] វេទនាខន្ធ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ សញ្ញាខន្ធ របស់​សត្វ​នោះ មិន​រលត់​ហើយ​ដែរ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត សញ្ញាខន្ធ របស់​សត្វ​ណា មិន​រលត់​ហើយ វេទនាខន្ធ របស់​សត្វ​នោះ មិនកើត​ហើយ​ដែរ​ឬ។ មិន​មាន​ទេ។
 [២៣៩] រូបក្ខន្ធ មិនកើត​ហើយ ក្នុង​ទីណា។បេ។
 [២៤០] រូបក្ខន្ធ របស់​សត្វ​ណា មិនកើត​ហើយ ក្នុង​ទីណា វេទនាខន្ធ របស់​សត្វ​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ រូបក្ខន្ធ របស់​អរូបព្រហ្ម​ទាំងនោះ មិនកើត​ហើយ ក្នុង​ទីនោះ ឯវេទនាខន្ធ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ រូបក្ខន្ធ របស់​សុទ្ធាវាស​សត្វ​ទាំងនោះ មិនកើត​ហើយ​ផង វេទនាខន្ធ មិន​រលត់​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត វេទនាខន្ធ របស់​សត្វ​ណា មិន​រលត់​ហើយ ក្នុង​ទីណា រូបក្ខន្ធ​របស់​សត្វ​នោះ មិនកើត​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ វេទនាខន្ធ របស់​អសញ្ញ​សត្វ​ទាំងនោះ
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 637825336501538408
ទៅកាន់ទំព័រ៖