ព្រះត្រៃបិដក ភាគ ៨៧
មិនរលត់ហើយ ក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនមែនជាមិនកើតហើយ ក្នុងទីនោះទេ វេទនាខន្ធ របស់សុទ្ធាវាសសត្វទាំងនោះ មិនរលត់ហើយផង រូបក្ខន្ធ មិនកើតហើយផង ក្នុងទីនោះ។
[២៤១] វេទនាខន្ធ របស់សត្វណា មិនកើតហើយ ក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនកើតហើយ ក្នុងទីនោះដែរឬ។ អើ។
[២៤២] រូបក្ខន្ធ របស់សត្វណា នឹងកើតឡើង វេទនាខន្ធ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងរលត់ទៅ រូបក្ខន្ធ របស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ និងពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន វេទនាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅ ឯរូបក្ខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ វេទនាខន្ធ របស់សត្វទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង រូបក្ខន្ធ នឹងកើតឡើងផង។
[២៤៣] វេទនាខន្ធ របស់សត្វណា នឹងកើតឡើង សញ្ញាខន្ធ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងរលត់ទៅ វេទនាខន្ធ របស់សត្វនោះ
ID: 637825336785196540
ទៅកាន់ទំព័រ៖