ព្រះត្រៃបិដក ភាគ ៨៧

នឹង​កើតឡើង​ដែរ​ឬ។ ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចាប់បដិសន្ធិ សញ្ញាខន្ធ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ ឯវេទនាខន្ធ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ សញ្ញាខន្ធ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ នឹង​រលត់​ទៅ​ផង វេទនាខន្ធ នឹង​កើតឡើង​ផង។
 [២៤៤] រូបក្ខន្ធ នឹង​កើតឡើង ក្នុង​ទីណា។បេ។
 [២៤៥] រូបក្ខន្ធ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា វេទនាខន្ធ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ក្នុង​ទីនោះ​ដែរ​ឬ។ រូបក្ខន្ធ របស់​អសញ្ញ​សត្វ​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ ឯវេទនាខន្ធ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ រូបក្ខន្ធ របស់​ពួក​សត្វ​ជា​បញ្ច​វោ​កា​រៈ​នោះ នឹង​កើតឡើង​ផង វេទនាខន្ធ នឹង​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត វេទនាខន្ធ របស់​សត្វ​ណា នឹង​រលត់​ទៅ ក្នុង​ទីណា រូបក្ខន្ធ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព និង​ពួក​អរូបព្រហ្ម វេទនាខន្ធ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ​ក្នុង​ទីនោះ ឯរូបក្ខន្ធ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ក្នុង​ទីនោះ​ទេ វេទនាខន្ធ របស់​ពួក​សត្វ​ជា​បញ្ច​វោ​កា​រៈ​នោះ ក្រៅ​នេះ នឹង​រលត់​ទៅ​ផង រូបក្ខន្ធ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។
 [២៤៦] វេទនាខន្ធ របស់​សត្វ​ណា នឹង​កើតឡើង​ក្នុង​ទីណា សញ្ញាខន្ធ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 637825337038165333
ទៅកាន់ទំព័រ៖