ព្រះត្រៃបិដក ភាគ ៨៧
មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើងក្នុងទីនោះទេ សញ្ញាខន្ធ របស់ពួកសត្វជាចតុវោការៈ និងបញ្ចវោការៈ ក្រៅនេះ នឹងរលត់ទៅផង វេទនាខន្ធ នឹងកើតឡើងផង ក្នុងទីនោះ។
[២៤៧] រូបក្ខន្ធ របស់សត្វណា នឹងមិនកើតឡើង វេទនាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ និងពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន រូបក្ខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើង ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ពួកសត្វកាលបរិនិព្វាន រូបក្ខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង វេទនាខន្ធ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ រូបក្ខន្ធ របស់សត្វនោះ នឹងមិនកើតឡើងដែរឬ។ អើ។
[២៤៨] វេទនាខន្ធ របស់សត្វណា នឹងមិនកើតឡើង សញ្ញាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ វេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើង
ID: 637825337270521670
ទៅកាន់ទំព័រ៖