ព្រះត្រៃបិដក ភាគ ៨៧

មាន​កុសល​មូល​ជា​មូល​ឬ។ ពួក​កុសល​មូល​ជា​មូល មានត្រឹមតែ ៣ ពួក​ធម៌​ជាកុសល​ដ៏​សេស មិនមែន​ឈ្មោះថា មាន​កុសល​មូល​ជា​មូល​ឡើយ។ មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​កុសល​មូល​ជា​មូល ពួក​ធម៌​ទាំងអស់​នោះ ជាកុសល​ឬ។ អើ។ ពួក​ធម៌​ណាមួយ​ជាកុសល ពួក​ធម៌​ទាំងអស់​នោះ មាន​មូល​តែមួយ​ជា​មូល ដោយ​កុសល​មូល​ឬ។ អើ។ មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​មូល​តែមួយ​ជា​មូល ដោយ​កុសល​មូល ពួក​ធម៌​ទាំងអស់​នោះ ជាកុសល​ឬ។ រូប មាន​កុសល​ជាស​មុ​ដ្ឋាន មាន​មូល​តែមួយ​ជា​មូល ដោយ​កុសល​មូល តែ​មិនមែន​ជាកុសល ឯកុសល មាន​មូល​តែមួយ​ជា​មូល ដោយ​កុសល​មូល​ផង ជាកុសល​ផង។ ពួក​ធម៌​ណាមួយ មាន​មូល​តែមួយ​ជា​មូល ដោយ​កុសល​មូល ពួក​ធម៌​ទាំងអស់​នោះ មាន​មូល​នៃ​គ្នា​និង​គ្នា​ជា​មូល ដោយ​កុសល​មូល​ឬ។ មូល​ទាំងឡាយ​ណា ជាកុសល​មូល កើត​ក្នុង​ទី​ជាមួយគ្នា (មូល​ទាំងឡាយ​នោះ) ឈ្មោះថា​មាន​មូល​តែមួយ​ជា​មូល​ផង ឈ្មោះថា​មាន​មូល​នៃ​គ្នា​និង​គ្នា​ជា​មូល​ផង ឯ​ពួក​ធម៌​ដ៏​សេស ដែល​កើតជា​មួយ​នឹង​កុសល​មូល ឈ្មោះថា មាន​មូល​តែមួយ​ជា​មូល ដោយ​កុសល​មូល តែ​មិនមែន​ឈ្មោះថា​មាន​មូល​នៃ​គ្នា​និង​គ្នា​ជា​មូល​ឡើយ។ មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​មូល​នៃ​គ្នា​និង​គ្នា​ជា​មូល ដោយ​កុសល​មូល ពួក​ធម៌​ទាំងអស់​នោះ ជាកុសល​ឬ។ អើ។
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 637825310304948388
ទៅកាន់ទំព័រ៖