ព្រះត្រៃបិដក ភាគ ៨៧

ឯសញ្ញាខន្ធ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ​ទេ ពួក​សត្វ​កាល​បរិនិព្វាន វេទនាខន្ធ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង សញ្ញាខន្ធ នឹង​មិន​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត សញ្ញាខន្ធ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ វេទនាខន្ធ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ដែរ​ឬ។ អើ។
 [២៤៩] រូបក្ខន្ធ នឹង​មិនកើត​ឡើង ក្នុង​ទីណា។បេ។
 [២៥០] រូបក្ខន្ធ របស់​សត្វ​ណា នឹង​មិនកើត​ឡើង​ក្នុង​ទីណា វេទនាខន្ធ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព និង​ពួក​អរូបព្រហ្ម រូបក្ខន្ធ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ ឯវេទនាខន្ធ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​បរិនិព្វាន រូបក្ខន្ធ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង វេទនាខន្ធ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត វេទនាខន្ធ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា រូបក្ខន្ធ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ដែរ​ឬ។ វេទនាខន្ធ របស់​អសញ្ញ​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ ឯរូបក្ខន្ធ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​បរិនិព្វាន វេទនាខន្ធ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង រូបក្ខន្ធ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 637825337535365158
ទៅកាន់ទំព័រ៖