ព្រះត្រៃបិដក ភាគ ៨៧
[២៥១] វេទនាខន្ធ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ វេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើងក្នុងទីនោះ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន និងពួកអសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង សញ្ញាខន្ធ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះដែរឬ។ អើ។
[២៥២] រូបក្ខន្ធ របស់សត្វណា មិនកើតឡើង វេទនាខន្ធ របស់សត្វនោះ រលត់ហើយឬ។ អើ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា រលត់ហើយ រូបក្ខន្ធ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វទាំងអស់ កាលច្យុត កាលចូលទៅកាន់អរូបភព វេទនាខន្ធ របស់សត្វទាំងនោះ រលត់ហើយ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វ កាលចូលទៅកាន់បញ្ចវោការភព ចូលទៅកាន់អសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ រលត់ហើយផង រូបក្ខន្ធ កើតឡើងផង។បេ។ (ពាក្យថា បច្ចុប្បន្ន និងអតីតៈ ក្នុងឧប្បាទវារៈ យើងបានចែកមកហើយ យ៉ាងណា បណ្ឌិតគប្បីចែកក្នុងទីនេះ ក៏យ៉ាងនោះដែរ)។
ID: 637825337785990402
ទៅកាន់ទំព័រ៖