ព្រះត្រៃបិដក ភាគ ៨៧
[២៥៣] រូបក្ខន្ធ របស់សត្វណា កើតឡើង វេទនាខន្ធ របស់សត្វនោះ នឹងរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងរលត់ទៅ រូបក្ខន្ធ របស់សត្វនោះ កើតឡើងឬ។ ពួកសត្វទាំងអស់ កាលច្យុត កាលចូលទៅកាន់អរូបភព វេទនាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វ កាលចូលទៅកាន់បញ្ចវោការភព កាលចូលទៅកាន់អសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅផង រូបក្ខន្ធ កើតឡើងផង។
[២៥៤] វេទនាខន្ធ របស់សត្វណា កើតឡើង សញ្ញាខន្ធ របស់សត្វនោះ នឹងរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងរលត់ទៅ វេទនាខន្ធ របស់សត្វនោះ កើតឡើងឬ។ ពួកសត្វទាំងអស់ កាលច្យុត កាលចូលទៅកាន់អសញ្ញសត្វ សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនកើតឡើងទេ។ ពួកសត្វ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅផង វេទនាខន្ធ កើតឡើងផង។
[២៥៥] រូបក្ខន្ធ កើតឡើង ក្នុងទីណា។បេ។
ID: 637825338027682374
ទៅកាន់ទំព័រ៖