ព្រះត្រៃបិដក ភាគ ៨៧
[២៥៦] រូបក្ខន្ធ របស់សត្វណា កើតឡើង ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលចូលទៅកាន់អសញ្ញសត្វ រូបក្ខន្ធ របស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់បញ្ចវោការភព រូបក្ខន្ធ របស់សត្វទាំងនោះ កើតឡើងផង វេទនាខន្ធ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ពួកសត្វ កាលច្យុតចាកបញ្ចវោការភព កាលចូលទៅកាន់អរូបភព វេទនាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់បញ្ចវោការភព វេទនាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅផង រូបក្ខន្ធ កើតឡើងផង ក្នុងទីនោះ។
[២៥៧] វេទនាខន្ធ របស់សត្វណា កើតឡើង ក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ
ID: 637825338262995019
ទៅកាន់ទំព័រ៖