ព្រះត្រៃបិដក ភាគ ៨៧
មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅផង វេទនាខន្ធ កើតឡើងផង ក្នុងទីនោះ។
[២៥៨] រូបក្ខន្ធ របស់សត្វណា មិនកើតឡើង វេទនាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ពួកសត្វទាំងអស់ កាលច្យុត កាលចូលទៅកាន់អរូបភព រូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើង ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ពួកសត្វ កាលបរិនិព្វាន រូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតឡើងផង វេទនាខន្ធ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ រូបក្ខន្ធ របស់សត្វនោះ មិនកើតឡើងឬ។ អើ។
[២៥៩] វេទនាខន្ធ របស់សត្វណា មិនកើតឡើង សញ្ញាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ពួកសត្វទាំងអស់ កាលច្យុត កាលចូលទៅកាន់អសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ មិនកើតឡើង ឯសញ្ញាខន្ធ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ពួកសត្វ កាលបរិនិព្វាន វេទនាខន្ធ របស់សត្វទាំងនោះ មិនកើតឡើងផង សញ្ញាខន្ធ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ វេទនាខន្ធ របស់សត្វនោះ មិនកើតឡើងឬ។ អើ។
ID: 637825338533164966
ទៅកាន់ទំព័រ៖