ព្រះត្រៃបិដក ភាគ ៨៧

 [២៦០] រូបក្ខន្ធ មិនកើត​ឡើង ក្នុង​ទីណា។បេ។
 [២៦១] រូបក្ខន្ធ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា វេទនាខន្ធ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ឬ។ ពួក​សត្វ កាល​ច្យុត​ចាក​បញ្ចវោការ​ភព និង​ពួក​អរូបព្រហ្ម រូបក្ខន្ធ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ ឯវេទនាខន្ធ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ កាល​បរិនិព្វាន កាល​ច្យុត​ចាក​អសញ្ញ​សត្វ រូបក្ខន្ធ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង វេទនាខន្ធ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត វេទនាខន្ធ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា រូបក្ខន្ធ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ពួក​សត្វ កាល​ចូល​ទៅកាន់​អសញ្ញ​សត្វ វេទនាខន្ធ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ ឯរូបក្ខន្ធ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​បរិនិព្វាន កាល​ច្យុត​ចាក​អសញ្ញ​សត្វ វេទនាខន្ធ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង រូបក្ខន្ធ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
 [២៦២] វេទនាខន្ធ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា សញ្ញាខន្ធ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ឬ។ ពួក​សត្វ​កាល​ច្យុត​ចាក​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព វេទនាខន្ធ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ក្នុង​ទីនោះ ឯសញ្ញាខន្ធ របស់​សត្វ​ទាំងនោះ
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 637825338797852305
ទៅកាន់ទំព័រ៖