ព្រះត្រៃបិដក ភាគ ៨៧
មិនមែនជានឹងមិនរលត់ទៅក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន និងពួកអសញ្ញសត្វ វេទនាខន្ធ របស់សត្វទាំងនោះ មិនកើតឡើងផង សញ្ញាខន្ធ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ មិនកើតឡើងក្នុងទីនោះឬ។ អើ។
[២៦៣] រូបក្ខន្ធ របស់សត្វណា មិនកើតហើយ វេទនាខន្ធ របស់សត្វនោះ នឹងរលត់ទៅឬ។ ពួកសត្វកាលបរិនិព្វាន រូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតហើយ ឯវេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ រូបក្ខន្ធ របស់ពួកសត្វនោះ ក្រៅនេះ កើតហើយផង វេទនាខន្ធ នឹងរលត់ទៅផង។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងរលត់ទៅ រូបក្ខន្ធ របស់សត្វនោះ កើតហើយឬ។ អើ។
[២៦៤] វេទនាខន្ធ របស់សត្វណា កើតហើយ សញ្ញាខន្ធ របស់សត្វនោះ នឹងរលត់ទៅឬ។ ពួកសត្វ កាលបរិនិព្វាន វេទនាខន្ធ របស់សត្វទាំងនោះ កើតហើយ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ វេទនាខន្ធ របស់ពួកសត្វនោះក្រៅនេះ កើតហើយផង សញ្ញាខន្ធ នឹងរលត់ទៅផង។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងរលត់ទៅ វេទនាខន្ធ របស់សត្វនោះ កើតហើយឬ។ អើ។
ID: 637825339059414248
ទៅកាន់ទំព័រ៖