ព្រះត្រៃបិដក ភាគ ៨៧
[២៦៥] រូបក្ខន្ធ របស់សត្វណា កើតហើយ។បេ។
[២៦៦] រូបក្ខន្ធ របស់សត្វណា កើតហើយ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកអសញ្ញសត្វ រូបក្ខន្ធ របស់សត្វទាំងនោះ កើតហើយ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ រូបក្ខន្ធ របស់ពួកសត្វ ជាបញ្ចវោការៈនោះ ក្រៅនេះ កើតហើយផង វេទនាខន្ធ នឹងរលត់ទៅផង។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា រូបក្ខន្ធ របស់សត្វនោះ កើតហើយ ក្នុងទីនោះឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងពួកអរូបព្រហ្ម វេទនាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅក្នុងទីនោះ ឯរូបក្ខន្ធ របស់សត្វទាំងនោះ មិនកើតហើយ ក្នុងទីនោះទេ វេទនាខន្ធ របស់ពួកសត្វជាបញ្ចវោការៈនោះ ក្រៅនេះ នឹងរលត់ទៅផង រូបក្ខន្ធ កើតហើយផង ក្នុងទីនោះ។
[២៦៧] វេទនាខន្ធ របស់សត្វណា កើតហើយ ក្នុងទីណា សញ្ញាខន្ធ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វ កាលបរិនិព្វាន វេទនាខន្ធ របស់សត្វទាំងនោះ កើតហើយក្នុងទីនោះ ឯសញ្ញាខន្ធ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ វេទនាខន្ធ របស់ពួកសត្វជាចតុវោការៈ និងបញ្ចវោការៈនោះ ក្រៅនេះ
ID: 637825339311320463
ទៅកាន់ទំព័រ៖