ព្រះត្រៃបិដក ភាគ ៨៧
កើតហើយផង សញ្ញាខន្ធ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា វេទនាខន្ធ របស់សត្វនោះ កើតហើយ ក្នុងទីនោះឬ។ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស សញ្ញាខន្ធ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ ឯវេទនាខន្ធ របស់សត្វទាំងនោះ មិនកើតហើយ ក្នុងទីនោះទេ សញ្ញាខន្ធ របស់ពួកសត្វជាចតុវោការៈ និងបញ្ចវោការៈនោះ ក្រៅនេះ នឹងរលត់ទៅផង វេទនាខន្ធ កើតហើយផង ក្នុងទីនោះ។
[២៦៨] រូបក្ខន្ធ របស់សត្វណា មិនកើតហើយ វេទនាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ មិនមានទេ។ មួយយ៉ាងទៀត វេទនាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ រូបក្ខន្ធ របស់សត្វនោះ មិនកើតហើយឬ។ កើតហើយ។
[២៦៩] វេទនាខន្ធ របស់សត្វណា មិនកើតហើយ សញ្ញាខន្ធ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ មិនមានទេ។ មួយយ៉ាងទៀត សញ្ញាខន្ធ របស់សត្វណា នឹងមិនរលត់ទៅ វេទនាខន្ធ របស់សត្វនោះ មិនកើតហើយឬ។ កើតហើយ។
[២៧០] រូបក្ខន្ធ មិនកើតហើយ ក្នុងទីណា។បេ។
ID: 637825339681320143
ទៅកាន់ទំព័រ៖