ព្រះត្រៃបិដក ភាគ ៨៧

 [២៧១] រូបក្ខន្ធ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា វេទនាខន្ធ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​កាល​ចូល​ទៅកាន់​សុទ្ធាវាស និង​ពួក​អរូបព្រហ្ម រូបក្ខន្ធ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ ឯវេទនាខន្ធ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​បរិនិព្វាន ក្នុង​សុទ្ធាវាស កាល​បរិនិព្វាន​ក្នុង​អរូបភព រូបក្ខន្ធ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ​ផង វេទនាខន្ធ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត វេទនាខន្ធ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា រូបក្ខន្ធ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​កាល​បរិនិព្វាន ក្នុង​បញ្ចវោការ​ភព និង​ពួក​អសញ្ញ​សត្វ វេទនាខន្ធ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ ឯរូបក្ខន្ធ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ កាល​បរិនិព្វាន ក្នុង​សុទ្ធាវាស កាល​បរិនិព្វាន ក្នុង​អរូបភព វេទនាខន្ធ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង រូបក្ខន្ធ មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។
 [២៧២] វេទនាខន្ធ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា សញ្ញាខន្ធ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ កាល​ចូល​ទៅកាន់​សុទ្ធាវាស វេទនាខន្ធ របស់​សត្វ​ទាំងនោះ
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 637825339939302647
ទៅកាន់ទំព័រ៖