ព្រះត្រៃបិដក ភាគ ៨៧

 [៨] ពួក​ធម៌​ណាមួយ​ជាកុសល ពួក​ធម៌​ទាំងអស់​នោះ មាន​កុសល​ជា​មូល​ឬ។ អើ។ មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​កុសល​ជា​មូល ពួក​ធម៌​ទាំងអស់​នោះ ជាកុសល​ឬ។ រូប មាន​កុសល​ជាស​មុ​ដ្ឋាន មាន​កុសល​ជា​មូល តែ​មិនមែន​ជាកុសល​ឡើយ ឯកុសល មាន​កុសល​ជា​មូល​ផង ជាកុសល​ផង។ ពួក​ធម៌​ណាមួយ ជាកុសល ពួក​ធម៌​ទាំងអស់​នោះ មាន​មូល​តែមួយ ដោយ​កុសល​មូល​ឬ។ អើ។ មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​មូល​តែមួយ ដោយ​កុសល​មូល ពួក​ធម៌​ទាំងអស់​នោះ ជាកុសល​ឬ។ រូប មាន​កុសល​ជាស​មុ​ដ្ឋាន មាន​មូល​តែមួយ ដោយ​កុសល​មូល តែ​មិនមែន​ជាកុសល​ឡើយ ឯកុសល មាន​មូល​តែមួយ ដោយ​កុសល​មូល​ផង ជាកុសល​ផង។ ពួក​ធម៌​ណាមួយ មាន​មូល​តែមួយ ដោយ​កុសល​មូល ពួក​ធម៌​ទាំងអស់​នោះ មាន​គ្នា​និង​គ្នា​ជា​មូល ដោយ​កុសល​មូល​ឬ។ មូល​ទាំងឡាយ​ណា ជាកុសល​មូល កើត​ក្នុង​ទី​ជាមួយគ្នា (មូល​ទាំងឡាយ​នោះ) មាន​មូល​តែមួយ​ផង មាន​គ្នា​និង​គ្នា​ជា​មូល​ផង ឯ​ពួក​ធម៌​ដ៏​សេស ដែល​កើតជា​មួយ​នឹង​កុសល​មូល គ្រាន់តែ​មាន​មូល​តែមួយ ដោយ​កុសល​មូល តែ​មិនមែន​មាន​គ្នា​និង​គ្នា​ជា​មូល​ឡើយ។ មួយ​យ៉ាង​ទៀត ពួក​ធម៌​ណា មាន​គ្នា​និង​គ្នា​ជា​មូល ដោយ​កុសល​មូល ពួក​ធម៌​ទាំងអស់​នោះ ជាកុសល​ឬ។ អើ។
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 637825310540741770
ទៅកាន់ទំព័រ៖