ព្រះត្រៃបិដក ភាគ ៨៧

មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ ឯសញ្ញាខន្ធ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ កាល​បរិនិព្វាន ក្នុង​សុទ្ធាវាស និង​ពួក​អសញ្ញ​សត្វ វេទនាខន្ធ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ​ផង សញ្ញាខន្ធ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត សញ្ញាខន្ធ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ​ក្នុង​ទីណា វេទនាខន្ធ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ កាល​បរិនិព្វាន សញ្ញាខន្ធ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ក្នុង​ទីនោះ ឯវេទនាខន្ធ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ កាល​បរិនិព្វាន ក្នុង​សុទ្ធាវាស និង​ពួក​អសញ្ញ​សត្វ សញ្ញាខន្ធ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង វេទនាខន្ធ មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។

ចប់ ឧប្បាទ​និរោធ​វារៈ។
ចប់ បវត្តិ​វារៈ។


បរិញ្ញា​វារៈ


 [២៧៣] បុគ្គល​ណា កំណត់​ដឹង​នូវ​រូបក្ខន្ធ បុគ្គល​នោះ ឈ្មោះថា​កំណត់​ដឹង​នូវ​វេទនាខន្ធ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា កំណត់​ដឹង នូវ​វេទនាខន្ធ បុគ្គល​នោះ ឈ្មោះថា​កំណត់​ដឹង​នូវ​រូបក្ខន្ធ​ដែរ​ឬ។ អើ។ បុគ្គល​ណា មិនកំណត់​ដឹង​នូវ​រូបក្ខន្ធ បុគ្គល​នោះ ឈ្មោះថា​មិនកំណត់​ដឹង​នូវ​វេទនាខន្ធ​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 637825340291959302
ទៅកាន់ទំព័រ៖