ព្រះត្រៃបិដក ភាគ ៨៧
ឈ្មោះថាកំណត់ដឹងហើយនូវវេទនាខន្ធដែរឬ។ ទេ។ មួយយ៉ាងទៀត បុគ្គលណា កំណត់ដឹងហើយ នូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថាកំណត់ដឹងនូវរូបក្ខន្ធដែរឬ។ ទេ។ បុគ្គលណា មិនកំណត់ដឹងនូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹងហើយ នូវវេទនាខន្ធដែរឬ។ ព្រះអរហន្ត មិនកំណត់ដឹងនូវរូបក្ខន្ធ តែមិនមែនជាមិនកំណត់ដឹងហើយ នូវវេទនាខន្ធទេ បុគ្គលទាំងឡាយដ៏សេសសល់ លើកលែងតែអគ្គមគ្គសមង្គិបុគ្គល និងព្រះអរហន្តចេញ សុទ្ធតែមិនកំណត់ដឹងនូវរូបក្ខន្ធផង មិនកំណត់ដឹងហើយនូវវេទនាខន្ធផង។ មួយយ៉ាងទៀត បុគ្គលណា មិនកំណត់ដឹងហើយនូវវេទនាខន្ធ បុគ្គលនោះ ឈ្មោះថាមិនកំណត់ដឹងនូវរូបក្ខន្ធដែរឬ។ អគ្គមគ្គសមង្គិបុគ្គល មិនកំណត់ដឹងហើយនូវវេទនាខន្ធ តែមិនមែនជាមិនកំណត់ដឹងនូវរូបក្ខន្ធទេ បុគ្គលទាំងឡាយដ៏សេសសល់ វៀរលែងតែអគ្គមគ្គសមង្គិបុគ្គល និងព្រះអរហន្តចេញ សុទ្ធតែមិនកំណត់ដឹងហើយ នូវវេទនាខន្ធផង មិនកំណត់ដឹងនូវរូបក្ខន្ធផង។
[២៧៧] បុគ្គលណា កំណត់ដឹងនូវរូបក្ខន្ធ បុគ្គលនោះឈ្មោះថា នឹងកំណត់ដឹងនូវវេទនាខន្ធដែរឬ។ ទេ។ មួយយ៉ាងទៀត បុគ្គលណា
ID: 637825358669639067
ទៅកាន់ទំព័រ៖