ព្រះត្រៃបិដក ភាគ ៨៧

នឹង​កំណត់​ដឹង​នូវ​វេទនាខន្ធ បុគ្គល​នោះ ឈ្មោះថា​កំណត់​ដឹង​នូវ​រូបក្ខន្ធ​ដែរ​ឬ។ ទេ។ បុគ្គល​ណា មិនកំណត់​ដឹង​នូវ​រូបក្ខន្ធ បុគ្គល​នោះ ឈ្មោះថា​នឹង​មិនកំណត់​ដឹង​នូវ​វេទនាខន្ធ​ដែរ​ឬ។ បុគ្គល​ទាំងឡាយ​ណា នឹង​បាន​នូវ​មគ្គ បុគ្គល​ទាំងឡាយ​នោះ មិនកំណត់​ដឹង​នូវ​រូបក្ខន្ធ តែ​មិនមែន​ជា​នឹង​មិនកំណត់​ដឹង​នូវ​វេទនាខន្ធ​ទេ បុគ្គល​ណា ជា​ព្រះអរហន្ត​ក្ដី ជា​បុថុជ្ជន​ក្ដី នឹង​មិនបាន​នូវ​មគ្គ បុគ្គល​ទាំងឡាយ​នោះ មិនកំណត់​ដឹង​នូវ​រូបក្ខន្ធ​ផង នឹង​មិនកំណត់​ដឹង​នូវ​វេទនាខន្ធ​ផង។ មួយ​យ៉ាង​ទៀត បុគ្គល​ណា នឹង​មិនកំណត់​ដឹង​នូវ​វេទនាខន្ធ បុគ្គល​នោះ ឈ្មោះថា​មិនកំណត់​ដឹង​នូវ​រូបក្ខន្ធ​ដែរ​ឬ។ អគ្គ​មគ្គ​សម​ង្គិ​បុគ្គល នឹង​មិនកំណត់​ដឹង​នូវ​វេទនាខន្ធ តែ​មិនមែន​ជា​មិនកំណត់​ដឹង​នូវ​រូបក្ខន្ធ​ទេ បុគ្គល​ទាំងឡាយ​ណា ជា​ព្រះអរហន្ត​ក្ដី ជា​បុថុជ្ជន​ក្ដី នឹង​មិនបាន​នូវ​មគ្គ បុគ្គល​ទាំងឡាយ​នោះ នឹង​មិនកំណត់​ដឹង​នូវ​វេទនាខន្ធ​ផង មិនកំណត់​ដឹង​នូវ​រូបក្ខន្ធ​ផង។
 [២៧៨] បុគ្គល​ណា កំណត់​ដឹង​ហើយ នូវ​រូបក្ខន្ធ បុគ្គល​នោះ ឈ្មោះថា​នឹង​កំណត់​ដឹង​នូវ​វេទនាខន្ធ​ដែរ​ឬ។ ទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា នឹង​កំណត់​ដឹង​នូវ​វេទនាខន្ធ បុគ្គល​នោះ ឈ្មោះថា​កំណត់​ដឹង​ហើយ នូវ​រូបក្ខន្ធ​ដែរ​ឬ។ ទេ។ បុគ្គល​ណា
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 637825358901513691
ទៅកាន់ទំព័រ៖