ព្រះត្រៃបិដក ភាគ ៨៧
មិនកំណត់ដឹងហើយ នូវរូបក្ខន្ធ បុគ្គលនោះ ឈ្មោះថានឹងមិនកំណត់ដឹងនូវវេទនាខន្ធដែរឬ។ បុគ្គលទាំងឡាយណា នឹងបាននូវមគ្គ បុគ្គលទាំងឡាយនោះ នឹងមិនកំណត់ដឹងហើយ នូវរូបក្ខន្ធ តែមិនមែនជានឹងមិនកំណត់ដឹងនូវវេទនាខន្ធទេ បុគ្គលទាំងឡាយណា ជាអគ្គមគ្គសមង្គិបុគ្គលក្ដី ជាបុថុជ្ជនក្ដី នឹងមិនបាននូវមគ្គ បុគ្គលទាំងឡាយនោះ មិនកំណត់ដឹងហើយ នូវរូបក្ខន្ធផង នឹងមិនកំណត់ដឹងនូវវេទនាខន្ធផង។ មួយយ៉ាងទៀត បុគ្គលណា នឹងមិនកំណត់ដឹងនូវវេទនាខន្ធ បុគ្គនោះ ឈ្មោះថាមិនកំណត់ដឹងហើយ នូវរូបក្ខន្ធដែរឬ។ ព្រះអរហន្ត នឹងមិនកំណត់ដឹងនូវវេទនាខន្ធ តែមិនមែនជាមិនកំណត់ដឹងហើយនូវរូបក្ខន្ធទេ បុគ្គលទាំងឡាយណា ជាអគ្គមគ្គសមង្គិបុគ្គលក្ដី ជាបុថុជ្ជនក្ដី នឹងមិនបាននូវមគ្គ បុគ្គលទាំងឡាយនោះ នឹងមិនកំណត់ដឹងនូវវេទនាខន្ធផង មិនកំណត់ដឹងហើយ នូវរូបក្ខន្ធផង។
ចប់ បរិញ្ញាវារៈ។
ចប់ ខន្ធយមកៈ ។
ID: 637825359126683055
ទៅកាន់ទំព័រ៖