ព្រះត្រៃបិដក ភាគ ៨៧
[២៨១] មិនមែនចក្ខុ មិនហៅថាចក្ខាយតនៈ មិនមែនចក្ខាយតនៈ មិនហៅថាចក្ខុ។ មិនមែនសោតៈ មិនហៅថាសោតាយតនៈ មិនមែនសោតាយតនៈ មិនហៅថាសោតៈ។ មិនមែនឃានៈ មិនហៅថា ឃានាយតនៈ មិនមែនឃានាយតនៈ មិនហៅថា ឃានៈ។ មិនមែនជិវ្ហា មិនហៅថា ជិវ្ហាយតនៈ មិនមែនជិវ្ហាយតនៈ មិនហៅថា ជិវ្ហា។ មិនមែនកាយ មិនហៅថា កាយាយតនៈ មិនមែនកាយាយតនៈ មិនហៅថា កាយ។ មិនមែនរូប មិនហៅថា រូបាយតនៈ មិនមែនរូបាយតនៈ មិនហៅថា រូប។ មិនមែនសទ្ទៈ មិនហៅថា សទ្ទាយតនៈ មិនមែនសទ្ទាយតនៈ មិនហៅថា សទ្ទៈ។ មិនមែនគន្ធៈ មិនហៅថា គន្ធាយតនៈ មិនមែនគន្ធាយតនៈ មិនហៅថា គន្ធៈ។ មិនមែនរសៈ មិនហៅថា រសាយតនៈ មិនមែនរសាយតនៈ មិនហៅថា រសៈ។ មិនមែនផោដ្ឋព្វៈ មិនហៅថាផោដ្ឋព្វាយតនៈ មិនមែនផោដ្ឋព្វាយតនៈ មិនហៅថា ផោដ្ឋព្វៈ។ មិនមែនមនៈ មិនហៅថា មនាយតនៈ មិនមែនមនាយតនៈ មិនហៅថា មនៈ។ មិនមែនធម្មៈ មិនហៅថា ធម្មាយតនៈ មិនមែនធម្មាយតនៈ មិនហៅថា ធម្មៈ។
[២៨២] ចក្ខុ ហៅថាចក្ខាយតនៈ អាយតនៈទាំងឡាយ ហៅថា សោតាយតនៈ។ ចក្ខុ ហៅថា ចក្ខាយតនៈ អាយតនៈទាំងឡាយ
ID: 637825359732330304
ទៅកាន់ទំព័រ៖