ព្រះត្រៃបិដក ភាគ ៨៧
[២៨៦] ចក្ខុ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា សោតៈ។បេ។ ចក្ខុ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា ធម្មៈ។ សោតៈ ហៅថាអាយតនៈ អាយតនៈទាំងឡាយ ហៅថា ចក្ខុ។បេ។ សោតៈ ហៅថា អាយតនៈ អាយតនៈទាំងឡាយហៅថា ធម្មៈ។ ឃានៈ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា ចក្ខុ។បេ។ អាយតនៈទាំងឡាយ ហៅថា ធម្មៈ។ ធម្មៈ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថា ចក្ខុ។ ធម្មៈ ហៅថា អាយតនៈ អាយតនៈទាំងឡាយ ហៅថាសោតៈ។បេ។ អាយតនៈទាំងឡាយ ហៅថាមនៈ។បេ។ (ចក្កៈ បណ្ឌិតគប្បីចងទុក)។
[២៨៧] មិនមែនចក្ខុ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា សោតៈ។បេ។ មិនមែនចក្ខុ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ធម្មៈ។ មិនមែនសោតៈ មិនហៅថា អាយតនៈ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ចក្ខុ។បេ។ មិនមែនអាយតនៈទាំងឡាយ
ID: 637825360667498464
ទៅកាន់ទំព័រ៖