ព្រះត្រៃបិដក ភាគ ៨៧
ធម្មៈ ហៅថា ធម្មាយតនៈដែរឬ។ ធម្មៈដ៏សេស វៀរលែងតែធម្មាយតនៈចេញ ហៅថា ធម្មៈ មិនហៅថា ធម្មាយតនៈទេ ធម្មាយតនៈ ហៅថា ធម្មៈផង ហៅថា ធម្មាយតនៈផង។ ធម្មាយតនៈ ហៅថា ធម្មៈដែរឬ។ អើ។
[២៨៩] មិនមែនចក្ខុ មិនហៅថា ចក្ខាយតនៈទេឬ។ អើ។ មិនមែនចក្ខាយតនៈ មិនហៅថា ចក្ខុទេឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ មិនហៅថា ចក្ខាយតនៈទេ ហៅថា ចក្ខុ អាយតនៈទាំងឡាយដ៏សេស វៀរលែងតែចក្ខុ និងចក្ខាយតនៈចេញ មិនហៅថា ចក្ខុផង មិនហៅថា ចក្ខាយតនៈផង។ មិនមែនសោតៈ មិនហៅថា សោតាយតនៈទេឬ។ អើ។ មិនមែនសោតាយតនៈ មិនហៅថា សោតៈទេឬ។ ទិព្វសោតៈ តណ្ហាសោតៈ មិនហៅថា សោតាយតនៈទេ ហៅថាសោតៈ អាយតនៈទាំងឡាយដ៏សេស វៀរលែងតែសោតៈ និងសោតាយតនៈចេញ មិនហៅថាសោតៈផង មិនហៅថា សោតាយតនៈផង។ មិនមែនឃានៈ មិនហៅថា ឃានាយតនៈទេឬ។ អើ។ មិនមែនឃានាយតនៈ មិនហៅថា ឃានៈទេឬ។ អើ។ មិនមែនជិវ្ហា មិនហៅថា ជិវ្ហាយតនៈទេឬ។ អើ។ មិនមែនជិវ្ហាយតនៈ មិនហៅថា ជិវ្ហាទេឬ។ អើ។ មិនមែនកាយ មិនហៅថា កាយាយតនៈទេឬ។ អើ។ មិនមែនកាយាយតនៈ មិនហៅថា កាយទេឬ។
ID: 637825361367520504
ទៅកាន់ទំព័រ៖