ព្រះត្រៃបិដក ភាគ ៨៧

កាយ​ដ៏​សេស វៀរលែងតែ​កាយាយតនៈ​ចេញ មិន​ហៅថា កាយាយតនៈ​ទេ ហៅថា កាយ សភាវៈ​ដ៏​សេស វៀរលែងតែ​កាយ និង​កាយាយតនៈ​ចេញ មិន​ហៅថា កាយ​ផង មិន​ហៅថា កាយាយតនៈ​ផង។ មិនមែន​រូប មិន​ហៅថា រូបាយតនៈ​ទេ​ឬ។ អើ។ មិនមែន​រូបាយតនៈ មិន​ហៅថា រូប​ទេ​ឬ។ រូប​ដ៏​សេស វៀរលែងតែ​រូបាយតនៈ​ចេញ មិន​ហៅថា រូបាយតនៈ​ទេ ហៅថា រូប ធម្មជាត​ដ៏​សេស វៀរលែងតែ​រូប និង​រូបាយតនៈ​ចេញ មិន​ហៅថា​រូប​ផង មិន​ហៅថា រូបាយតនៈ​ផង។ មិន​មែន​សទ្ទៈ មិន​ហៅថា សទ្ទាយតនៈ​ទេ​ឬ។ អើ។ មិនមែន​សទ្ទាយតនៈ មិន​ហៅថា សទ្ទៈ​ទេ​ឬ។ អើ។ មិន​មែន​គន្ធៈ មិន​ហៅថា គន្ធាយតនៈ​ទេ​ឬ។ អើ។ មិនមែន​គន្ធាយតនៈ មិន​ហៅថា គន្ធៈ​ទេ​ឬ។ សីល​គន្ធៈ សមា​ធិ​គន្ធៈ បញ្ញា​គន្ធៈ មិន​ហៅថា គន្ធាយតនៈ​ទេ ហៅថា គន្ធៈ សភាវៈ​ទាំងឡាយ​ដ៏​សេស វៀរលែង​តែ​គន្ធៈ និង​គន្ធាយតនៈ​ចេញ មិន​ហៅថា គន្ធៈ​ផង មិន​ហៅថា គន្ធាយតនៈ​ផង។ មិន​មែ​នរ​សៈ មិន​ហៅថា រសាយតនៈ​ទេ​ឬ។ អើ។ មិនមែន​រសាយតនៈ មិន​ហៅថា រសៈ​ទេ​ឬ។ អត្ថរស ធម្មរស វិមុត្តិ​រស មិន​ហៅថា រសាយតនៈ​ទេ ហៅថា រសៈ សភាវៈ​ទាំងឡាយ​ដ៏​សេស វៀរលែង​តែរ​សៈ និង​រសាយតនៈ​ចេញ មិន​ហៅ​ថា​រសៈ​ផង មិន​ហៅថា រសាយតនៈ​ផង។ មិនមែន​ផោដ្ឋព្វៈ មិន​ហៅថា ផោដ្ឋព្វា​យតនៈ​ទេ​ឬ។ អើ។
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 637825361575344253
ទៅកាន់ទំព័រ៖