ព្រះត្រៃបិដក ភាគ ៨៧
មិនមែនផោដ្ឋព្វាយតនៈ មិនហៅថា ផោដ្ឋព្វៈទេឬ។ អើ។ មិនមែនមនៈ មិនហៅថា មនាយតនៈទេឬ។ អើ។ មិនមែនមនាយតនៈ មិនហៅថា មនៈទេឬ។ អើ។ មិនមែនធម្មៈ មិនហៅថា ធម្មាយតនៈទេឬ។ អើ។ មិនមែនធម្មាយតនៈ មិនហៅថា ធម្មៈទេឬ។ ធម៌ដ៏សេស វៀរលែងតែធម្មាយតនៈចេញ មិនហៅថា ធម្មាយតនៈទេ ហៅថា ធម្មៈ សភាវៈដ៏សេស វៀរលែងតែធម្មៈ និងធម្មាយតនៈចេញ មិនហៅថា ធម្មៈផង មិនហៅថា ធម្មាយតនៈផង។
[២៩០] ចក្ខុ ហៅថា ចក្ខាយតនៈដែរឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ហៅថា ចក្ខុ មិនហៅថា ចក្ខាយតនៈទេ ចក្ខាយតនៈ ហៅថា ចក្ខុផង ហៅថា ចក្ខាយតនៈផង។ អាយតនៈទាំងឡាយ ហៅថា សោតាយតនៈដែរឬ។ សោតាយតនៈ ហៅថាអាយតនៈផង ហៅថាសោតាយតនៈផង។ អាយតនៈទាំងឡាយដ៏សេស ហៅថា អាយតនៈទាំងឡាយ មិនហៅថា សោតាយតនៈទេ។ ចក្ខុ ហៅថាចក្ខាយតនៈដែរឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ ហៅថាចក្ខុ មិនហៅថា ចក្ខាយតនៈទេ ចក្ខាយតនៈ ហៅថា ចក្ខុផង ហៅថា ចក្ខាយតនៈផង។ អាយតនៈទាំងឡាយ ហៅថា ឃានាយតនៈដែរឬ។បេ។ អាយតនៈទាំងឡាយ ហៅថា ធម្មាយតនៈដែរឬ។ ធម្មាយតនៈ ហៅថា អាយតនៈផង ហៅថាធម្មាយតនៈផង អាយតនៈទាំងឡាយដ៏សេស ហៅថា អាយតនៈទាំងឡាយ
ID: 637825361782375741
ទៅកាន់ទំព័រ៖