ព្រះត្រៃបិដក ភាគ ៨៧
មិនហៅថា ធម្មាយតនៈទេ។ សោតៈ។បេ។ ឃានៈ។បេ។ ធម្មៈ ហៅថា ធម្មាយតនៈដែរឬ។ ធម្មៈដ៏សេស វៀរលែងតែធម្មាយតនៈចេញ ហៅថា ធម្មៈ មិនហៅថា ធម្មាយតនៈទេ ធម្មាយតនៈ ហៅថា ធម្មៈផង ហៅថា ធម្មាយតនៈផង។ អាយតនៈទាំងឡាយ ហៅថាចក្ខាយតនៈដែរឬ។ ចក្ខាយតនៈ ហៅថា អាយតនៈផង ហៅថាចក្ខាយតនៈផង អាយតនៈទាំងឡាយដ៏សេស ហៅថា អាយតនៈទាំងឡាយ មិនហៅថា ចក្ខាយតនៈទេ។ ធម្មៈ ហៅថា ធម្មាយតនៈដែរឬ។ ធម្មៈដ៏សេស វៀរលែងតែធម្មាយតនៈចេញ មិនហៅថា ធម្មាយតនៈទេ ធម្មាយតនៈ ហៅថា ធម្មៈផង ហៅថា ធម្មាយតនៈផង។ អាយតនៈទាំងឡាយ ហៅថា សោតាយតនៈដែរឬ។បេ។ អាយតនៈទាំងឡាយ ហៅថា មនាយតនៈដែរឬ។ មនាយតនៈ ហៅថា អាយតនៈផង ហៅថា មនាយតនៈផង អាយតនៈទាំងឡាយដ៏សេស ហៅថា អាយតនៈទាំងឡាយ មិនហៅថា មនាយតនៈទេ។ (បណ្ឌិតគប្បីចងនូវចក្កៈ ដែលមានមូលនៃបទមួយ ៗ កុំឲ្យភ្លេច)។
[២៩១] មិនមែនចក្ខុ មិនហៅថា ចក្ខាយតនៈទេឬ។ អើ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា សោតាយតនៈទេឬ។ អើ។ មិនមែនចក្ខុ មិនហៅថា ចក្ខាយតនៈទេឬ។ អើ។ មិនមែនអាយតនៈទាំងឡាយ មិនហៅថា ឃានាយតនៈទេឬ។ អើ។បេ។
ID: 637825362014741423
ទៅកាន់ទំព័រ៖