ព្រះត្រៃបិដក ភាគ ៨៧

មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា ធម្មាយតនៈ​ទេ​ឬ។ អើ។ មិនមែន​សោតៈ មិន​ហៅថា សោតាយតនៈ​ទេ​ឬ។ អើ។ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា ចក្ខា​យតនៈ​ទេ​ឬ។បេ។ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា ធម្មាយតនៈ​ទេ​ឬ។ អើ។ មិនមែន​ឃានៈ មិន​ហៅថា ឃានាយតនៈ​ទេ​ឬ។បេ។ មិនមែន​ធម្មៈ មិន​ហៅថា ធម្មាយតនៈ​ទេ​ឬ។ អើ។ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា ចក្ខា​យតនៈ​ទេ​ឬ។ អើ។ មិនមែន​ធម្មៈ មិន​ហៅថា ធម្មាយតនៈ​ទេ​ឬ។ អើ។ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា សោតាយតនៈ​ទេ​ឬ។បេ។ មិនមែន​អាយតនៈ​ទាំងឡាយ មិន​ហៅថា មនាយតនៈ​ទេ​ឬ។ អើ។ (បណ្ឌិត កាល​ចង​នូវ​ចក្កៈ គប្បី​ធ្វើ​នូវ​ពាក្យ​ថា អើ គ្រប់​បទ​ទាំងអស់)។
 [២៩២] ចក្ខុ ហៅថា អាយតនៈ​ដែរ​ឬ។ អើ។ អាយតនៈ​ទាំងឡាយ ហៅថា ចក្ខា​យតនៈ​ដែរ​ឬ។ ចក្ខា​យតនៈ ហៅថា អាយតនៈ​ផង ហៅថា ចក្ខា​យតនៈ​ផង អាយតនៈ​ទាំងឡាយ​ដ៏​សេស ហៅថា អាយតនៈ​ទាំងឡាយ មិន​ហៅថា ចក្ខា​យតនៈ​ទេ។ សោតៈ ហៅថា អាយតនៈ​ដែរ​ឬ។ អើ។បេ។ ឃានៈ ជិវ្ហា កាយៈ រូបៈ សទ្ទៈ គន្ធៈ រសៈ ផោដ្ឋព្វៈ មនៈ។ ធម្មៈ ហៅថា អាយតនៈ​ដែរ​ឬ។
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 637825362234116509
ទៅកាន់ទំព័រ៖