ព្រះត្រៃបិដក ភាគ ៨៧

សោតាយតនៈ កើតឡើងផង។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា កើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលប្រកបដោយសោតៈ មិនមានចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ កើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយសោតៈ ប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ចក្ខាយតនៈកើតឡើងផង។
 [២៩៧] ចក្ខាយតនៈ របស់សត្វណា កើតឡើង ឃានាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលប្រកបដោយចក្ខុ មិនមានឃានៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចក្ខុ ប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ឃានាយតនៈ កើតឡើងផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា កើតឡើង ចក្ខាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលប្រកបដោយឃានៈ មិនមានចក្ខុ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ កើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយឃានៈ ប្រកបដោយចក្ខុ
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 637825363546026347
ទៅកាន់ទំព័រ៖