ព្រះត្រៃបិដក ភាគ ៨៧

កាល​ចាប់បដិសន្ធិ ឃានាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ផង ចក្ខា​យតនៈ កើតឡើង​ផង។
 [២៩៨] ចក្ខា​យតនៈ របស់​សត្វ​ណា កើតឡើង រូបាយតនៈ របស់​សត្វ​នោះ កើតឡើង​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត រូបាយតនៈ របស់​សត្វ​ណា កើតឡើង ចក្ខា​យតនៈ របស់​សត្វ​នោះ កើតឡើង​ដែរ​ឬ។ ពួក​សត្វ​ដែល​ប្រកបដោយ​រូប មិន​មាន​ចក្ខុ កាល​ចាប់បដិសន្ធិ រូបាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចក្ខុ កាល​ចាប់បដិសន្ធិ រូបាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ផង ចក្ខា​យតនៈ កើតឡើង​ផង។
 [២៩៩] ចក្ខា​យតនៈ របស់​សត្វ​ណា កើតឡើង មនាយតនៈ របស់​សត្វ​នោះ កើតឡើង​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត មនាយតនៈ របស់​សត្វ​ណា កើតឡើង ចក្ខា​យតនៈ របស់​សត្វ​នោះ កើតឡើង​ដែរ​ឬ។ ពួក​សត្វ​ដែល​ប្រកបដោយ​ចិត្ត មិន​មាន​ចក្ខុ កាល​ចាប់បដិសន្ធិ មនាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចក្ខុ កាល​ចាប់បដិសន្ធិ មនាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ផង ចក្ខា​យតនៈ កើតឡើង​ផង។
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 637825363815101940
ទៅកាន់ទំព័រ៖