ព្រះត្រៃបិដក ភាគ ៨៧

 [៣០០] ចក្ខា​យតនៈ របស់​សត្វ​ណា កើតឡើង ធម្មាយតនៈ របស់​សត្វ​នោះ កើតឡើង​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា កើតឡើង ចក្ខា​យតនៈ របស់​សត្វ​នោះ កើតឡើង​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​ចក្ខុ កាល​ចាប់បដិសន្ធិ ធម្មាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចក្ខុ កាល​ចាប់បដិសន្ធិ ធម្មាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ផង ចក្ខា​យតនៈ កើតឡើង​ផង។
 [៣០១] ឃានាយតនៈ របស់​សត្វ​ណា កើតឡើង រូបាយតនៈ របស់​សត្វ​នោះ កើតឡើង​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត រូបាយតនៈ​របស់​សត្វ​ណា កើតឡើង ឃានាយតនៈ​របស់​សត្វ​នោះ កើតឡើង​ដែរ​ឬ។ ពួក​សត្វ​ដែល​ប្រកបដោយ​រូប មិន​មាន​ឃានៈ កាល​ចាប់បដិសន្ធិ រូបាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ឃានៈ កាល​ចាប់បដិសន្ធិ រូបាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ផង ឃានាយតនៈ កើតឡើង​ផង។
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 637825364061039317
ទៅកាន់ទំព័រ៖