ព្រះត្រៃបិដក ភាគ ៨៧

 [៣០៩] ចក្ខា​យតនៈ កើតឡើង ក្នុង​ទីណា រូបាយតនៈ កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត រូបាយតនៈ កើតឡើង ក្នុង​ទីណា ចក្ខា​យតនៈ កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ រូបាយតនៈ កើតឡើង ក្នុង​អសញ្ញ​សត្វ​នោះ តែ​ចក្ខា​យតនៈ មិនកើត​ឡើង ក្នុង​អសញ្ញ​សត្វ​នោះ​ទេ រូបាយតនៈ កើតឡើង​ផង ចក្ខា​យតនៈ កើតឡើង​ផង ក្នុង​បញ្ចវោការ​ភព​នោះ។
 [៣១០] ចក្ខា​យតនៈ កើតឡើង ក្នុង​ទីណា មនាយតនៈ កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត មនាយតនៈ កើតឡើង ក្នុង​ទីណា ចក្ខា​យតនៈ កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ មនាយតនៈ កើតឡើង ក្នុង​អរូបភព​នោះ តែ​ចក្ខា​យតនៈ មិនកើត​ឡើង ក្នុង​អរូបភព​នោះ​ទេ មនាយតនៈ កើតឡើង​ផង ចក្ខា​យតនៈ កើតឡើង​ផង ក្នុង​បញ្ចវោការ​ភព​នោះ។
 [៣១១] ចក្ខា​យតនៈ កើតឡើង ក្នុង​ទីណា ធម្មាយតនៈ កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ កើតឡើង ក្នុង​ទីណា ចក្ខា​យតនៈ កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ ធម្មាយតនៈ កើតឡើង ក្នុង​អសញ្ញ​សត្វ និង​អរូបភព​នោះ តែ​ចក្ខា​យតនៈ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ធម្មាយតនៈ កើតឡើង​ផង ចក្ខា​យតនៈ កើតឡើង​ផង ក្នុង​បញ្ចវោការ​ភព​នោះ។
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 637825364989185939
ទៅកាន់ទំព័រ៖