ព្រះត្រៃបិដក ភាគ ៨៧

 [៣១២] ឃានាយតនៈ កើតឡើង ក្នុង​ទីណា រូបាយតនៈ កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត រូបាយតនៈ កើតឡើង​ក្នុង​ទីណា ឃានាយតនៈ កើតឡើង​ក្នុង​ទីនោះ​ដែរ​ឬ។ រូបាយតនៈ កើតឡើង ក្នុង​រូបាវចរ​ភព​នោះ តែ​ឃានាយតនៈ មិនកើត​ឡើង ក្នុង​រូបាវចរ​ភព​នោះ​ទេ រូបាយតនៈ កើតឡើង​ផង ឃានាយតនៈ កើតឡើង​ផង ក្នុង​កាមាវចរ​ភព​នោះ។ (បណ្ឌិត​គប្បី​ដឹង​ថា ឃានាយតនៈ កើតឡើង​ក្នុង​ទីណា មនាយតនៈ​ក្ដី ធម្មាយតនៈ​ក្ដី ដូចគ្នា ឬផ្សេងគ្នា មិន​មាន​ក្នុង​ទីនោះ សេចក្ដីសង្ខេប មាន​ក្នុង​វារៈ​ខាងលើ)។
 [៣១៣] ឃានាយតនៈ កើតឡើង​ក្នុង​ទីណា ធម្មាយតនៈ កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ កើតឡើង​ក្នុង​ទីណា ឃានាយតនៈ កើតឡើង​ក្នុង​ទីនោះ​ដែរ​ឬ។ ធម្មាយតនៈ កើតឡើង ក្នុង​រូបាវចរ​ភព និង​អរូបាវចរ​ភព​នោះ តែ​ឃានាយតនៈ មិនកើត​ឡើង​ក្នុង​ទីនោះ​ទេ ធម្មាយតនៈ កើតឡើង​ផង ឃានាយតនៈ កើតឡើង​ផង ក្នុង​កាមាវចរ​ភព​នោះ។
 [៣១៤] រូបាយតនៈ កើតឡើង​ក្នុង​ទីណា មនាយតនៈ កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ រូបាយតនៈ កើតឡើង​ក្នុង​អសញ្ញ​សត្វ​នោះ តែម​នាយ​តនៈ មិនកើត​ឡើង​ក្នុង​អសញ្ញ​សត្វ​នោះ​ទេ
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 637825365237166596
ទៅកាន់ទំព័រ៖