ព្រះត្រៃបិដក ភាគ ៨៧
មានគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតជាមួយនឹងអកុសលមូល មានមូលតែមួយ ដោយអកុសលមូល តែមិនមែនមានគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ អើ។
[១១] ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ មានអកុសលមូលជាមូលឬ។ ពួកអកុសលមូលជាមូល មានត្រឹមតែ ៣ ឯពួកធម៌ជាអកុសលដ៏សេស មិនមែនឈ្មោះថាមានអកុសលមូលជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានអកុសលមូលជាមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ អើ។ ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយអកុសលមូលឬ។ អកុសល ជាអហេតុកៈ មិនមែនមានមូលតែមួយជាមូល ដោយអកុសលមូលឡើយ ឯអកុសល ជាសហេតុកៈ ទើបមានមូលតែមួយជាមូល ដោយអកុសលមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ រូប មានអកុសលជាសមុដ្ឋាន មានមូលតែមួយជាមូល ដោយអកុសលមូល តែមិនមែនជាអកុសលឡើយ ឯអកុសល មានមូលតែមួយជាមូល ដោយអកុសលមូលផង ជាអកុសលផង។
ID: 637825311212640571
ទៅកាន់ទំព័រ៖