ព្រះត្រៃបិដក ភាគ ៨៧
រូបាយតនៈ កើតឡើងផង មនាយតនៈ កើតឡើងផង ក្នុងបញ្ចវោការភពនោះ។ មួយយ៉ាងទៀត មនាយតនៈ កើតឡើងក្នុងទីណា រូបាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ មនាយតនៈ កើតឡើង ក្នុងអរូបភពនោះ តែរូបាយតនៈ មិនកើតឡើង ក្នុងអរូបភពនោះទេ មនាយតនៈ កើតឡើងផង រូបាយតនៈ កើតឡើងផង ក្នុងបញ្ចវោការភពនោះ។
[៣១៥] រូបាយតនៈ កើតឡើងក្នុងទីណា ធម្មាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ កើតឡើង ក្នុងទីណា រូបាយតនៈ កើតឡើងក្នុងទីនោះដែរឬ។ ធម្មាយតនៈ កើតឡើង ក្នុងអរូបភពនោះ តែរូបាយតនៈ មិនកើតឡើង ក្នុងអរូបភពនោះទេ ធម្មាយតនៈ កើតឡើងផង រូបាយតនៈ កើតឡើងផង ក្នុងបញ្ចវោការភព និងអសញ្ញសត្វនោះ។
[៣១៦] មនាយតនៈ កើតឡើង ក្នុងទីណា ធម្មាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ កើតឡើងក្នុងទីណា មនាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ ធម្មាយតនៈ កើតឡើងក្នុងអសញ្ញសត្វនោះ តែមនាយតនៈ មិនកើតឡើង ក្នុងអសញ្ញសត្វនោះទេ ធម្មាយតនៈ កើតឡើងផង មនាយតនៈ កើតឡើងផង ក្នុងចតុវោការភព និងបញ្ចវោការភពនោះ។
ID: 637825365478891403
ទៅកាន់ទំព័រ៖