ព្រះត្រៃបិដក ភាគ ៨៧
[៣១៧] ចក្ខាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា សោតាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលប្រកបដោយចក្ខុ មិនមានសោតៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែសោតាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ ប្រកបដោយសោតៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង សោតាយតនៈ កើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា ចក្ខាយតនៈរបស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលប្រកបដោយសោតៈ មិនមានចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ កើតឡើងក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ។ ពួកសត្វដែលប្រកបដោយសោតៈ ប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។ (សេចក្ដីដែលលោកបង្រួញហើយ សុទ្ធតែដូចគ្នា)។
[៣១៨] មនាយតនៈ របស់សត្វណា កើតឡើងក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ កើតឡើងក្នុងទីនោះដែរឬ។ អើ។
ID: 637825365747816253
ទៅកាន់ទំព័រ៖