ព្រះត្រៃបិដក ភាគ ៨៧

មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា កើតឡើង​ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មានចិត្ត កាល​ចាប់បដិសន្ធិ ធម្មាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ក្នុង​ទីនោះ តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចិត្ត កាល​ចាប់បដិសន្ធិ ធម្មាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ផង មនាយតនៈ កើតឡើង​ផង ក្នុង​ទីនោះ។
 [៣១៩] ចក្ខា​យតនៈ របស់​សត្វ​ណា មិនកើត​ឡើង សោតាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​ចក្ខុ ប្រកបដោយ​សោតៈ កាល​ចាប់បដិសន្ធិ ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង តែ​សោតាយតនៈ​របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ពួក​សត្វ​ទាំងអស់ ដែល​មិន​មាន​ចក្ខុ មិន​មាន​សោតៈ កាល​ច្យុត កាល​ចាប់បដិសន្ធិ ចក្ខា​យតនៈ​របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង សោតាយតនៈ មិនកើត​ឡើង​ផង។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង ចក្ខា​យតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​សោតៈ ប្រកបដោយ​ចក្ខុ កាល​ចាប់បដិសន្ធិ សោតាយតនៈ របស់​សត្វ​ទាំងនោះ
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 637825365956878299
ទៅកាន់ទំព័រ៖