ព្រះត្រៃបិដក ភាគ ៨៧
មិនកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ ដែលមិនមានសោតៈ មិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ សោតាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង។
[៣២០] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ឃានាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានចក្ខុ ប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ មិនមានឃានៈ កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ឃានាយតនៈ មិនកើតឡើងផង។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា មិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានឃានៈ ប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ មិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង។
ID: 637825366248765109
ទៅកាន់ទំព័រ៖