ព្រះត្រៃបិដក ភាគ ៨៧
[៣២១] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង រូបាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានចក្ខុ ប្រកបដោយរូប កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង រូបាយតនៈ មិនកើតឡើងផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា មិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ អើ។
[៣២២] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង មនាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ ពួកសត្វដែលមិនមានចក្ខុ ប្រកបដោយចិត្ត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង មនាយតនៈ មិនកើតឡើងផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ អើ។
ID: 637825366467359206
ទៅកាន់ទំព័រ៖