ព្រះត្រៃបិដក ភាគ ៨៧

 [៣២៣] ចក្ខា​យតនៈ របស់​សត្វ​ណា មិនកើត​ឡើង ធម្មាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​ចក្ខុ កាល​ចាប់បដិសន្ធិ ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ពួក​សត្វ​ទាំងអស់ កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង ធម្មាយតនៈ មិនកើត​ឡើង​ផង។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង ចក្ខា​យតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ដែរ​ឬ។ អើ។
 [៣២៤] ឃានាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង រូបាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​ឃានៈ ប្រកបដោយ​រូប កាល​ចាប់បដិសន្ធិ ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ។ ពួក​សត្វ​ទាំងអស់ ដែល​មិន​មាន​រូប កាល​ច្យុត កាល​ចាប់បដិសន្ធិ ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង រូបាយតនៈ មិនកើត​ឡើង​ផង។ មួយ​យ៉ាង​ទៀត រូបាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង ឃានាយតនៈ​របស់​សត្វ​នោះ មិនកើត​ឡើង​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 637825366705952586
ទៅកាន់ទំព័រ៖