ព្រះត្រៃបិដក ភាគ ៨៧

 [៣២៥] ឃានាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង មនាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​ឃានៈ ប្រកបដោយ​ចិត្ត កាល​ចាប់បដិសន្ធិ ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ពួក​សត្វ​ទាំងអស់ ដែល​មិន​មានចិត្ត កាល​ច្យុត កាល​ចាប់បដិសន្ធិ ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង មនាយតនៈ មិនកើត​ឡើង​ផង។ មួយ​យ៉ាង​ទៀត មនាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង ឃានាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ដែរ​ឬ។ អើ។
 [៣២៦] ឃានាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង ធម្មាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​ឃានៈ កាល​ចាប់បដិសន្ធិ ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ពួក​សត្វ​ទាំងអស់ កាល​ច្យុត ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង ធម្មាយតនៈ មិនកើត​ឡើង​ផង។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង ឃានាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 637825366944255913
ទៅកាន់ទំព័រ៖