ព្រះត្រៃបិដក ភាគ ៨៧

 [៣២៩] មនាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង ធម្មាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មានចិត្ត កាល​ចាប់បដិសន្ធិ មនាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ពួក​សត្វ​ទាំងអស់ កាល​ច្យុត មនាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង ធម្មាយតនៈ មិនកើត​ឡើង​ផង។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង មនាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ដែរ​ឬ។ អើ។
 [៣៣០] ចក្ខា​យតនៈ មិនកើត​ឡើង ក្នុង​ទីណា សោតាយតនៈ មិនកើត​ឡើង ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត សោតាយតនៈ មិនកើត​ឡើង ក្នុង​ទីណា ចក្ខា​យតនៈ មិនកើត​ឡើង​ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
 [៣៣១] ចក្ខា​យតនៈ មិនកើត​ឡើង​ក្នុង​ទីណា ឃានាយតនៈ មិនកើត​ឡើង ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ឃានាយតនៈ មិនកើត​ឡើង ក្នុង​ទីណា ចក្ខា​យតនៈ មិនកើត​ឡើង ក្នុង​ទីនោះ​ដែរ​ឬ។ ឃានាយតនៈ មិនកើត​ឡើង ក្នុង​រូបាវចរ​ភព​នោះ តែ​ចក្ខា​យតនៈ មិនមែន​ជា​មិនកើត​ឡើង​ក្នុង​ទីនោះ​ទេ ឃានាយតនៈ មិនកើត​ឡើង​ផង ចក្ខា​យតនៈ មិនកើត​ឡើង​ផង ក្នុង​អសញ្ញ​សត្វ និង​ក្នុង​អរូបភព​នោះ។
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 637825367455362485
ទៅកាន់ទំព័រ៖