ព្រះត្រៃបិដក ភាគ ៨៧

 [៣៣២] ចក្ខា​យតនៈ មិនកើត​ឡើង ក្នុង​ទីណា រូបាយតនៈ មិនកើត​ឡើង ក្នុង​ទីនោះ​ដែរ​ឬ។ ចក្ខា​យតនៈ មិនកើត​ឡើង​ក្នុង​អសញ្ញ​សត្វ​នោះ តែ​រូបាយតនៈ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ចក្ខា​យតនៈ មិនកើត​ឡើង​ផង រូបាយតនៈ មិនកើត​ឡើង​ផង ក្នុង​អរូបភព​នោះ។ មួយ​យ៉ាង​ទៀត រូបាយតនៈ មិនកើត​ឡើង ក្នុង​ទីណា ចក្ខា​យតនៈ មិនកើត​ឡើង ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
 [៣៣៣] ចក្ខា​យតនៈ មិនកើត​ឡើង ក្នុង​ទីណា មនាយតនៈ មិនកើត​ឡើង ក្នុង​ទីនោះ​ដែរ​ឬ។ ចក្ខា​យតនៈ មិនកើត​ឡើង ក្នុង​អរូបភព​នោះ តែម​នាយ​តនៈ មិនមែន​ជា​មិនកើត​ឡើង​ក្នុង​ទីនោះ​ទេ ចក្ខា​យតនៈ មិនកើត​ឡើង​ផង មនាយតនៈ មិនកើត​ឡើង​ផង ក្នុង​អសញ្ញ​សត្វ​នោះ។ មួយ​យ៉ាង​ទៀត មនាយតនៈ មិនកើត​ឡើង ក្នុង​ទីណា ចក្ខា​យតនៈ មិនកើត​ឡើង ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
 [៣៣៤] ចក្ខា​យតនៈ មិនកើត​ឡើង ក្នុង​ទីណា ធម្មាយតនៈ មិនកើត​ឡើង ក្នុង​ទីនោះ​ដែរ​ឬ។ កើតឡើង។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ មិនកើត​ឡើង ក្នុង​ទីណា ចក្ខា​យតនៈ មិនកើត​ឡើង ក្នុង​ទីនោះ​ដែរ​ឬ។ មិន​មាន​ទេ។
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 637825367700519450
ទៅកាន់ទំព័រ៖