ព្រះត្រៃបិដក ភាគ ៨៧
ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយអកុសលមូលឬ។ មូលទាំងឡាយណា ជាអកុសលមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយជាមូលផង មានមូលនៃគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នានឹងអកុសលមូល គ្រាន់តែមានមូលតែមួយជាមូល ដោយអកុសលមូល តែមិនមែនមានមូលនៃគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃគ្នានិងគ្នាជាមូល ដោយអកុសលមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ អើ។
[១២] ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ មានអកុសលជាមូលឬ។ អកុសល ជាអហេតុកៈ មិនមែនមានអកុសលជាមូលឡើយ ឯអកុសល ជាសហេតុកៈ ទើបមានអកុសលជាមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានអកុសលជាមូល ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ រូប មានអកុសល ជាសមុដ្ឋាន មានអកុសលជាមូល តែមិនមែនជាអកុសលឡើយ ឯអកុសល ទើបមានអកុសលជាមូលផង ជាអកុសលផង។ ពួកធម៌ណាមួយ ជាអកុសល ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយអកុសលមូលឬ។ អកុសលជាអហេតុកៈ មិនមែនមានមូលតែមួយ ដោយអកុសលមូលឡើយ
ID: 637825311461703189
ទៅកាន់ទំព័រ៖