ព្រះត្រៃបិដក ភាគ ៨៧
[៣៣៨] រូបាយតនៈ មិនកើតឡើង ក្នុងទីណា មនាយតនៈ មិនកើតឡើង ក្នុងទីនោះទេឬ។ កើតឡើង។ មួយយ៉ាងទៀត មនាយតនៈ មិនកើតឡើង ក្នុងទីណា រូបាយតនៈ មិនកើតឡើង ក្នុងទីនោះទេឬ។ កើតឡើង។
[៣៣៩] រូបាយតនៈ មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ មិនកើតឡើង ក្នុងទីនោះទេឬ។ កើតឡើង។ មួយយ៉ាងទៀត ធម្មាយតនៈ មិនកើតឡើង ក្នុងទីណា រូបាយតនៈ មិនកើតឡើង ក្នុងទីនោះទេឬ។ មិនមានទេ។
[៣៤០] មនាយតនៈ មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ មិនកើតឡើង ក្នុងទីនោះទេឬ។ កើតឡើង។ មួយយ៉ាងទៀត ធម្មាយតនៈ មិនកើតឡើង ក្នុងទីណា មនាយតនៈ មិនកើតឡើង ក្នុងទីនោះទេឬ។ មិនមានទេ។
[៣៤១] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា សោតាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចក្ខុ ប្រកបដោយសោតៈ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះ តែសោតាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងក្នុងទីនោះទេ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ មិនមានសោតៈ កាលច្យុត
ID: 637825368285724406
ទៅកាន់ទំព័រ៖