ព្រះត្រៃបិដក ភាគ ៨៧

កាល​ចាប់បដិសន្ធិ ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង សោតាយតនៈ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ​ឬ។ ពួក​សត្វ ដែល​មិន​មាន​សោតៈ ប្រកបដោយ​ចក្ខុ កាល​ចាប់បដិសន្ធិ សោតាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ​ទាំងអស់ ដែល​មិន​មាន​សោតៈ មិន​មាន​ចក្ខុ កាល​ច្យុត កាល​ចាប់បដិសន្ធិ សោតាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង ចក្ខា​យតនៈ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។បេ។
 [៣៤២] មនាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ធម្មាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ​ឬ។ ពួក​សត្វ​ដែល​មិន​មានចិត្ត កាល​ចាប់បដិសន្ធិ មនាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ​ទាំងអស់ កាល​ច្យុត មនាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង ធម្មាយតនៈ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ​ឬ។ អើ។
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 637825368571505597
ទៅកាន់ទំព័រ៖