ព្រះត្រៃបិដក ភាគ ៨៧
[៣៤៣] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ សោតាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ របស់សត្វណា កើតឡើងហើយ ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។
[៣៤៤] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ឃានាយតនៈ របស់សត្វនោះ។បេ។ រូបាយតនៈ មនាយតនៈ ធម្មាយតនៈ កើតឡើងហើយដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។បេ។
[៣៤៥] ឃានាយតនៈ របស់សត្វណា។បេ។ រូបាយតនៈ មនាយតនៈ កើតឡើងហើយ ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ មនាយតនៈ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។
[៣៤៦] ចក្ខាយតនៈ កើតឡើងហើយ ក្នុងទីណា។បេ។ (ប្រយោគ ដែលប្រកបដោយពាក្យថា ក្នុងទីណា ជាពាក្យប្រហែលគ្នាទាំងអស់ ក្នុងបច្ចុប្បន្នក្ដី ក្នុងអតីតក្ដី ក្នុងអនាគតក្ដី ក្នុងអតីតជិតបច្ចុប្បន្នក្ដី ក្នុងអនាគតជិតបច្ចុប្បន្នក្ដី ក្នុងអនាគតជិតអតីតក្ដី បណ្ឌិតគប្បីធ្វើឲ្យក្រៃលែង នូវឈ្មោះថា កើតឡើង កើតឡើងហើយ)។
ID: 637825368917143458
ទៅកាន់ទំព័រ៖