ព្រះត្រៃបិដក ភាគ ៨៧

 [៣៤៧] ចក្ខា​យតនៈ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា សោតាយតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
 [៣៤៨] ចក្ខា​យតនៈ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ឃានាយតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ចក្ខា​យតនៈ របស់​ពួក​សត្វ​ជា​រូ​បាវ​ចរៈ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ចក្ខា​យតនៈ របស់​ពួក​សត្វ​ជា​កាមាវច​រៈ​នោះ កើតឡើង​ហើយ​ផង ឃានាយតនៈ កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ឃានាយតនៈ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 637825369158393357
ទៅកាន់ទំព័រ៖