ព្រះត្រៃបិដក ភាគ ៨៧
[៣៤៩] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ រូបាយតនៈ របស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ រូបាយតនៈ របស់សត្វជាបញ្ចវោការៈទាំងនោះ កើតឡើងហើយផង ចក្ខាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។
[៣៥០] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ មនាយតនៈ របស់អរូបព្រហ្មទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ មនាយតនៈ របស់សត្វជាបញ្ចវោការៈទាំងនោះ កើតឡើងហើយផង ចក្ខាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។
ID: 637825369401383912
ទៅកាន់ទំព័រ៖