ព្រះត្រៃបិដក ភាគ ៨៧
[៣៥១] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ ធម្មាយតនៈ របស់ពួកអសញ្ញសត្វ និងអរូបព្រហ្មទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ធម្មាយតនៈ របស់សត្វជាបញ្ចវោការៈទាំងនោះ កើតឡើងហើយផង ចក្ខាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។
[៣៥២] ឃានាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា កើតឡើងហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះដែរឬ។ រូបាយតនៈ របស់សត្វជារូបាវចរៈទាំងនោះ កើតឡើងហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ រូបាយតនៈ របស់សត្វជាកាមាវចរៈទាំងនោះ កើតឡើងហើយផង ឃានាយតនៈ កើតឡើងហើយផង ក្នុងទីនោះ។
ID: 637825369611228200
ទៅកាន់ទំព័រ៖